ធ្លាក់ឡានក្រុងក្នុងជ្រោះនៅបេរ៉ូ សម្លាប់មនុស្ស២៤នាក់ របួស១៨នាក់

យោងតាមព័ត៌មានបឋមដែលផ្តល់ដោយមន្ត្រីប៉ូលិសចរាចរណ៍ក្នុងក្រុង Arequipa ចម្ងាយ ១០០គីឡូម៉ែត្រពីរដ្ឋធានី លីម៉ា បានឲ្យដឹងថា មនុស្ស១៨នាក់ផ្សេងទៀត រងរបួស។
ប៉ូលិសបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈសាកសពជាច្រើនទៀត នៅជាប់នៅក្រោមគំនរបាក់បែកនៃរថយន្តដែលបុគ្គលិកជួយសង្គ្រោះមិន អាចចូលទៅបាន។ ប៉ូលិសបានបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះគឺមិនទាន់ដឹងនៅឡើយទេ៕ AFP/CC
ចិនដាក់គុក មនុស្ស២០នាក់ នៅតំបន់ស៊ីនជាំង
ក្រុងប៉េកាំងៈប្រទេសចិនបានកាត់ទោសដាក់គុកបុរស២០នាក់ អស់មួយជីវិតពីបទចូលរួមភេរវកម្ម និងញុះញង់អបគមន៍នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចដែលបែកបាក់ដោយជាតិសាសន៍។
គេហទំព័រសារព័ត៌មាន ធានសាន បាននិយាយថា បុរសទាំងនេះត្រូវបានកាត់ពីបទឧក្រិដ្ឋកម្មជាច្រើន ក្នុងនោះមានទាំងការផ្សព្វផ្សាយសម្ភារជ្រុលនិយមខាងសាសនា និងប៉ុនប៉ងបង្កើតបន្ទប់ជជែកអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយ«ការបំបែកខ្លួន និយម»។
កាសែតរដ្ឋាភិបាលមូលដ្ឋានក៏បាននិយាយថា បុរសទាំងនោះត្រូវបានចោទពីបទផ្សព្វផ្សាយព័ត៌មានអំពីចលនាអ៊ិស្លាមទួ កគីស្ថានខាង កើតដែលក្រុងបេ៉កាំង អាមេរិក និង អ.ស.ប បានចាត់ទុកថា ជាអង្គការភេរវករមួយ៕ AFP/CC
កងទ័ពជើងទឹក៖ ស្រីលង្កា ឃុំខ្លួនជនចំណាកស្រុកទៅអូស្រ្តាលី៩៧នាក់
ក្រុងកូឡុំបូៈ កងទ័ពជើងទឹកស្រីលង្កាកាលពីថ្ងៃពុធបានរឹបអូសទូកនេសាទមួយដែល ផ្ទុកជនចំណាកស្រុកខុសច្បាប់៩៧នាក់ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា កូសាលា វ៉ាណាកូឡាសូរីយ៉ាបានប្រាប់ AFPថា ទូកនេសាទដែលផ្ទុកពេញដោយជនចំណាកស្រុកជាជនជាតិភាគតិចតាមិលនៅស្រី លង្កា ត្រូវបានស្ទាក់ចាប់នៅOluvil ក្បែរឆ្នេរសមុទ្រខាងកើតប្រទេស។
លោក វ៉ាណាកូឡាសូរីយ៉ា បាននិយាយថា៖«អ្នកដែលត្រូវបានចាប់ខ្លួន មានបុរស៣៩នាក់ ស្ត្រី១៨នាក់ និងក្មេង៤០នាក់»។ លោកបានបន្ថែមថា ពួកគេនឹងបញ្ជូនទៅកាន់ស្នងការប៉ូលិសស្រីលង្កានៅពេលបន្ទាប់ ក្នុងថ្ងៃដដែល។
កាលពីឆ្នាំមុន ជនស្វែងរកសិទ្ធិជ្រកកោន១៦៧៧០នាក់ បានទៅដល់ឆ្នេរសមុទ្រប្រទេសអូស្ត្រាលី ក្នុងនោះជនជាតិស្រីលង្កាដ៏ធំបំផុតដែលមានចំនួន៦៣៦០នាក់៕ ភ្នំពេញប៉ុស្តិ៍AFP/CC