វីធី ធ្វើឱ្យប្រអប់ជើង សស្អាត ភ្លឺរលោង និង គ្មានក្លិន

វីធី ធ្វើឱ្យប្រអប់ជើង សស្អាត ភ្លឺរលោង និង គ្មានក្លិន

ប្រអប់ជើង មានសុខភាពល្អ អាចជួយឱ្យ អ្នកមានអារម្មណ៍ស្រស់ថ្លា រីករាយ និង ជឿជាក់
លើខ្លួនឯង  នៅពេលអ្នកពាក់  ស្បែកជើង  មើលឃើញជើងរបស់អ្នក  សស្អាត  មានសុខ
ភាពល្អ។ ខាងក្រោមនេះ ជាវិធី មួយចំនួន ជួយឱ្យប្រអប់ជើង របស់អ្នក មានសុខភាពល្អ៖
១/​ សំអាត៖ ដុះលាង សំអាត ជើងរបស់អ្នក ជារៀងរាល់ថ្ងៃ  ជាមួយនឹងទឹកសាប៊ូ  ដោយ
ត្រាំ ជើងនៅក្នុងទឹកសាប៊ូ ហើយដុះសំអាត ឱ្យសព្វ ទាំង បាតជើង  ម្រាមជើង និង ក្រចក
ជើង។

២/​ សម្ងួតជើង៖ ក្រោយពី ដុះលាង សំអាត បានល្អហើយ  អ្នកត្រូវជូតជើង  របស់អ្នកឱ្យ
ស្ងួត   នៅចន្លោះ  ម្រាមជើង  និមួយៗ  របស់អ្នក។ ពិសេស   ត្រូវជូតសំអាត   កំទេចធូលី
នៅជាប់ជើង របស់អ្នកចេញឱ្យស្អាត ព្រោះថា វាអាចបង្ក  ឱ្យមានបាក់តេរី និង  ធ្វើឱ្យជើង
មានក្លិនស្អុយ។


៣/ ស្រោមជើង៖ ពាក់ស្រោមជើង   ផលិតពីសាច់អំបោះ ឬ រោមសត្វ  ព្រោះវា  អាចបឺត
យកញើសសើម   នៅជាប់ជើង និង ធ្វើឱ្យជើង   របស់អ្នក  អាចស្រូបយកខ្យល់ចេញចូល
បានស្រួល។ មួយវិញទៀត វាអាចជួយការពារជើង មិនឱ្យមានជំងឺទឹកស៊ីជើង។



៤/ ស្បែកជើង៖ មិនត្រូវពាក់ស្បែកណា ដែលចង្អៀតខ្លាំងពេកទេ  វាអាចធ្វើឱ្យជើងហប់
ងាយនឹងបើកញើស ដែលបង្កឱ្យមានក្លិនស្អុយ។ ម្យ៉ាងវិញទៀត មិនត្រូវពាក់  ស្បែកជើង
ដដែល ជារៀងរាល់ថ្ងៃ នោះទេ  យ៉ាងហោចណាស់  ត្រូវមានស្បែកជើង ២គូ សំរាប់ផ្លាស់
ប្តូរ៕ពីcamnews

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.