សិល្បៈនៃការទាក់ទាញ !
អាជីវកម្មលក់ផ្លែឈើនៅតាមដងផ្លូវនៅព្រែកឯង
កំពុងរៀបផ្លែឈើពណ៌លឿងទុំដាក់លក់ដែលមើលទៅហាក់ជាការទាក់ទាញ
អតិថិជន។ ការដាក់លក់នេះបានទាក់ទាញអ្នកធ្វើដំណើរភាគច្រើន៕ រូបថត
ផា លីណា
លលកជាប់ឃុំ!
លោកព្រឿង ពន្លក កំពុងដាក់ចំណីឲ្យសត្វលលក ដែលលោកចិញ្ចឹម នៅភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង កាលពីម្សិលមិញ។ លលកគឺជាសត្វបក្សីមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរខ្លះ និយមចាប់មកចិញ្ចឹម ដោយបង្រៀនឲ្យវាចេះបូល ដើម្បីធ្វើជាធ្នាក់ទាក់យកលលកផ្សេងទៀត។ បច្ចុប្បន្នលលកក៏ដូចជាបក្សីផ្សេងទៀតដែរហាក់ដូចជាកាន់តែខ្សត់ ទៅដោយសារតែអស់ទីជម្រក។ ភ្នំពេញប៉ុស្តិ៍
