ការស្ទង់មតិៈ ប្រជាជនអាមេរិក ភាគច្រើនជឿ ជាក់លើយូអិន

ការស្ទង់មតិៈ ប្រជាជនអាមេរិក ភាគច្រើនជឿ ជាក់លើយូអិន


វ៉ាស៊ីនតោន៖ ពីរភាគបីនៃប្រជាជន អាមេរិកបានយល់ឃើញថា អង្គការសហប្រជាជាតិ កំពុងដើរតួនាទី យ៉ាងសំខាន់មិនអាច អាក់ខានបាននៅ លើពិភពលោក សព្វថ្ងៃនេះ ប៉ុន្តែ ពួកគេក៏បានបញ្ចេញ មតិផ្ទាល់ខ្លួន ផងដែរថា ស្ថាប័នមួយនេះនៅមិនទាន់បំពេញតួនាទី ល្អនៅឡើយទេ។ នេះបើតាមការអះអាងកាល ពីថ្ងៃ ព្រហស្បតិ៍ របស់ ហ្គលអាប់ ដែល បានធ្វើការបោះឆ្នោតស្ទង់មតិមួយកាលពីពេលថ្មីៗនេះ។
ប្រជាជនអាមេរិកប្រមាណ ៦៦ភាគរយនិយាយាថា អង្គការសហប្រជាជាតិបានដើរ តួនាទីយ៉ាងចំាបាច់នៅលើ សកលលោក ដែលកើនឡើង២ ពិន្ទុចាប់តាំងពីឆ្នាំ ២០០៥ មក ហើយប្រជាជន ២៩ ភាគរយទៀតនិយាយថា អង្គការនេះមិនបានដើរតួនាទីសំខាន់ នោះទេ ដែលវាបានថយចុះ ៣ ពិន្ទុ បើយើងប្រៀបធៀបពីឆ្នាំ ២០០៥ ដូចគ្នា។ នេះបើ តាមការស្ទង់មតិមួយដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ដល់ ២៦ ខែកុម្ភៈ។
ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែជាដៃគូយ៉ាងសំខាន់បំផុតដែលគ្រប ដណ្តប់ទៅលើអង្គការ សហប្រជាជាតិ ហើយវាកាន់តែបង្ហាញយ៉ាងច្បាស់ថា ប្រសិន បើអង្គការសហប្រជាជាតិ ហ៊ានបណ្តោយ ខ្លួនឲ្យងាកចេញពីនយោបាយ របស់អាមេរិក នោះ បញ្ហានឹងអាចកើតឡើង ជាក់ស្តែងដូចជាការចូល លុកលុយ ប្រទេសអ៊ីរ៉ាក់ពី សំណាក់អាមេរិកកាលពីឆ្នាំ ២០០៣ ដូច្នោះឯង។
ជាការពិតណាស់ប្រជាជនអាមេរិកទាំងឡាយ នៅតែសម្លឹងមើលជាទូទៅចំពោះអង្គការ សហប្រជាជាតិថា កំពុងជាប់ពាក់ព័ន្ធបញ្ហាជាច្រើននៅលើឆាកអន្តរជាតិ ប៉ុន្តែពួកគេ មិនមានគំនិតវិជ្ជមានខ្លាំងនោះទេ។ យ៉ាង ណាមិញ ក៏មានប្រជាជនអាមេរិក ៣៥ ភាគរយដែរបាន បង្ហាញភាពច្បាស់លាស់ចំពោះទំនុកចិត្ត ទៅលើយូអិនថា ស្ថាប័ននេះ កំពុងតែបំពេញការងាររបស់ខ្លួនយ៉ាងត្រឹមត្រូវដើម្បី ដោះស្រាយបញ្ហាប្រឈម នានា៕ដើមអម្ពិល
www.dap-news.com

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.