យន្តហោះបំបាំងកាយអាមេរិក F-22 ចូលរួមសមយុទ្ធនៅកូរ៉េខាងត្បូង

សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣១ មីនា
បានបញ្ជូនយន្តហោះប្រដេញទំនើបបំបាំងកាយធុន F-22
មកកាន់កូរ៉េខាងត្បូងដើម្បីចូលរួមក្នុងសមយុទ្ធយោធារួម
ហើយបង្ហាញជាថ្មីម្តងទៀត
ពីការជួយទ្រទ្រង់របស់ខ្លួនដល់ក្រុងសេអ៊ូលប្រឈមមុខនឹងការ
គំរាមកំហែងខាងយោធារបស់កូរ៉េខាងជើង ។
យន្តហោះធុន F-22 RAPTORS
ទាំងឡាយបានហោះចេញពីមូលដ្ឋានអាកាសចរណ៍អាមេរិកនៅកោះអួគីណាវ៉ា
ជប៉ុនមកចុះនៅមូលដ្ឋានអាកាសចរណ៍អាមេរិកនៅអួសាន
ប្រទេសកូរ៉េខាងត្បូង
ដើម្បីចូលរួមក្នុងសមយុទ្ធយោធាទ្វេភាគីដែលកំពុងប្រព្រឹត្តទៅ ។
ក្នុង សេចក្តីប្រកាសមួយទីបញ្ជាការយោធាអាមេរិកនៅកូរ៉េខាងត្បូងសរសេរ ថា កូរ៉េខាងជើងនឹងពុំទទួលបានអ្វីទាំងអស់ តាមរយៈការគំរាមកំហែង ឬការបង្កហេតុទាំងឡាយរបស់ខ្លួនដែលនឹងគ្រាន់តែធ្វើឱ្យខ្លួន កាន់តែឯកោថែមទៀត ហើយបំផ្លាញការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីធានា សន្តិភាព និងស្ថិរភាពនៅអាស៊ី ភាគឦសានតែប៉ុណ្ណោះ ។

ការបញ្ជូនយន្តហោះប្រដេញបំបាំងកាយ F-22
ដែលរ៉ាដាមិនអាចចាប់បានធ្វើឡើងបន្ទាប់ពីការបញ្ជូនយន្ត
ហោះយុទ្ធសាស្ត្របំបាំងកាយធុន B-2 កាលពីសប្តាហ៍មុន
មកពីមូលដ្ឋានអាកាសចរណ៍មួយនៅរដ្ឋមីស៊ូរី ។
ខណៈដែលការគំរាមកំហែងធ្វើសង្គ្រាមរបស់កូរ៉េខាងជើងមានការកើនឡើង
ប្រឆាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រុងវ៉ាស៊ីនតោន
សន្យាប្រមូលផ្តុំរាល់ធនធានដើម្បីបង្កើនភាពជឿជាក់ខាងនុយក្លេ
អ៊ែរនៅឧបទ្វីបកូរ៉េ ។
មុននេះក្រុងព្យុងយ៉ាងប្រកាសថា
ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចូលក្នុងសភាពការណ៍នៃសង្ក្រាមមុន
ពេលអះអាងថា
រាល់បញ្ហាដែលចោទឡើងនឹងត្រូវដោះស្រាយយោងទៅតាមសភាពការណ៍នៃ
សង្គ្រាម ៕កោះសន្តិភាព