ឃាត់ខ្លួន​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ក្រគរ ពីបទ​រំលោភ​អំណាច​និង​សូកប៉ាន់​ចៅក្រម​

ឃាត់ខ្លួន​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ក្រគរ ពីបទ​រំលោភ​អំណាច​និង​សូកប៉ាន់​ចៅក្រម​

​ខេត្តពោធិ៍សាត់ ៖ នាយផ្នែក នគរបាល​យុត្ដិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ដែល​ទើបតែ​មកកាន់​តំណែង​បាន​ថ្មីថ្មោង​នោះ ត្រូវបាន​ប្រភពព័ត៌មាន​ទម្លាយ​ឲ្យ​ដឹងថាត្រូវ ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ដោយ​ការឃាត់ខ្លួន​នោះ​មានការ ចូលរួម​ពី​មន្ត្រី​តុលាការ​ផងដែរ​។​

​លោក ហង្ស ប៊ុនធឿន អតីត​មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​កំពង់​លួង ហើយ​ត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់​តំណែង​ថ្មី​ជា​នាយផ្នែក នគរបាល​យុត្ដិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ត្រូវបាន​នាំចូល​ទៅក្នុង​រថយន្ត​លុច​ស៊ី​ស RX300 ពណ៌​ខ្មៅ ហើយក៏​ត្រូវ​ដឹកបញ្ជូន​យ៉ាង​ប្រញាប់ប្រញាល់​ទៅកាន់​ខេត្តពោធិ៍សាត់ ។  ការឃាត់ខ្លួន​ជនសង្ស័យ​គឺ​ឃាត់​តាម​ដីកា​លេខ​០៦ ដ​.​ន​/១៣ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ ដោយ​ចោទប្រកាន់​ជាច្រើន​បទល្មើស មាន​ទាំង​មជ្ឈិម​និង​ឧក្រិដ្ឋ ចេញ​ដោយ លោក​ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ដ​ពោធិ៍សាត់ ។​

​ជនសង្ស័យ​ត្រូវ បាន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​បណ្ដោះ អាសន្ន​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ ដោយ​ចោទ​ពីបទ ១-​រំលោភ​អំណាច​, ២-​បដិសេធ​ការ​អនុវត្ដ​សេចក្ដីសម្រេច របស់​តុលាការ និង​៣-​សូកប៉ាន់​ចៅក្រម ។ នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​គ្រប់ៗ​គ្នា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ៕ដោយវត្តភ្នំ
1-a

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.