ចំណេះដឹងងាយៗពីការថែរក្សាក្រចកដែលអ្នកគួរយល់ដឹង
ការសម្អាតក្រចកជាប្រចាំនិងត្រឹមត្រូវជួយឲ្យក្រចករបស់យើងមាន
អនាម័យ និងមានការលូតលាស់បានល្អ។
ខាងក្រោមនេះជាវិធីងាយៗក្នុងការធ្វើអនាម័យក្រចក៖
១.ជូតសម្អាតពណ៌ក្រចក

ការ
និយមលាបពណ៌ និងបិតក្រចកញឹកញាប់ធ្វើឲ្យក្រចកលូតលាស់យឺត
ហើយធើ្វឲ្យក្រចកឡើងពណ៌លឿង។
អ្នកមិនគួរទុកឲ្យក្រចកនៅជាប់ពណ៌យូរពេកនោះទេ។
អ្នកគួរជ្រើសរើសយកការលាងសម្អាតពណ៌ក្រចក
ដោយប្រើទឹកលាងក្រចកទើបជាការប្រសើរ។ ចៀសវាងការកោស
ឬទុកឲ្យពណ៌របកដោយឯកឯង។
២. កាត់ក្រចកជាប្រចាំ

កាត់ក្រចករបស់អ្នកជាប្រចាំ បើអ្នកចង់បានក្រចកដែលដុះមកមានសុខភាពល្អ។ គួរចងចាំថា អ្នកមិនគួរកាត់ក្រចករហូតដល់សាច់នោះទេ។
៣.រូតក្រចករបស់អ្នក

រូត
ក្រចករបស់ឲ្យចេញជារាងមូលឬជ្រុងតាមការពេញចិត្តរបស់អ្នក។
ការរូតក្រចកធ្វើឲ្យក្រចករបស់អ្នកមើលទៅរឹងមាំ
និងមិនងាយផុយរហែក។ នៅពេលដែលរូតក្រចក
អ្នកគួរតែជៀសវាងការរូតពីម្តងទៅឆ្វេងម្តងទៅស្តាំចុះឡើង។
ការធ្វើបែបនេះនាំឲ្យក្រចករបស់អ្នកស្រួយឆាប់បាក់។
ប្រការមួយទៀតជៀសវាងការរូតក្រចកបន្ទាប់ពីងូតទឹក ឬកក់សក់ហើយ
ព្រោះធ្វើឲ្យក្រចកងាយនឹងបាក់។
៤.សម្អាតដៃរបស់អ្នកជាប្រចាំ

លាង
ដៃរបស់អ្នកជាមួយទឹកធម្មតា
ឬនឹងសាប៊ូជួយឲ្យក្រចករបស់អ្នកមានអនាម័យល្អ។
ជាពិសេសបន្ទាប់ពីចាប់ការចំណីអាហារ
ព្រោះកំទេចចំណីអាហារដែលជាប់នៅក្នុងក្រចកអាចបង្កកកើតជាមេរោគ
ស៊ីក្រចករបស់អ្នក។
៥. លាបថ្នាំជំនួយក្រចក

គួរ
លាបថ្នាំ ឬ
ក្រែមជំនួយដល់ក្រចកបន្ទាប់ពីអ្នកកាត់ក្រចកឬរូតក្រចកហើយ។
ប្រសិនបើអ្នកមានក្បែមលាបដៃ
អ្នកគួរយកមកលាបតាមស្បែកនៅតាមគល់ក្រចកដើម្បីធ្វើឲ្យស្បែកដៃ
និងក្រចកអ្នកស្រស់ថ្លា។
៦.បញ្ឍប់ទម្លាប់ខាំក្រចក

បើសិនជាអ្នកបញ្ឍប់ទម្លាក់អាក្រក់នេះបាន នោះអ្នកនឹងមានក្រចកដែលមានអនាម័យល្អ។
៧. លាបក្រែមសំណើមជំនួយស្បែកនិងក្រចកដៃ

អ្នក
គួរលាបក្រែមសំណើមនៅលើមា្រមដៃ
និងក្រចកមុនពេលចូលគេងនិងនៅពេលព្រឹក។
វាជួយឲ្យក្រចករបស់អ្នកមានសំណើមនិងស្បែកគល់ក្រចករបស់អ្នកទន់។
៨. បរិភោគបន្លែផ្លែឈើ

ការ
បរិភោគអាហារដែលសម្បូរដោយជាតិវីតាមីនAនិងជាតិកាល់ស្យូមដូចជា
ផ្កាស្ពៃបៃតង(Broccoli) ផ្លែApricot មើមការ៉ុត និងបរិភោគទឹក
ទឹកផ្លែឈើស្រស់ ទឹកដោះគោ
ទឹកដោះគោជូរជួយឲ្យក្រចកលូតលាស់បានល្អ។
បន្ទាប់
ពីដឹងពីវិធីងាយៗក្នុងការថែរក្សាក្រចកហើយសូមកុំភ្លេចយកទៅ
អនុវត្តដើម្បីធ្វើឲ្យក្រចករបស់អ្នកមានអនាម័យនិងស្រស់ស្អាតណា៎!។ដោយសប្បាយ