មានចំណុច៥ឧទាហរណ៍ បញ្ជាក់ថាគេជាព្រានបុរស!
ធ្លាប់ តែឮពាក្យ “ព្រាននារី” ក្នុងបទចម្រៀងពីសង្គម ប៉ុន្តែឥឡូវ ក៏មានគេនិយាយជារឿយៗពីករណី “ព្រានបុរស” ដែរ។ ពាក្យនេះគឺសំដៅទៅលើស្រីបោកប្រុសនោះឯង។ ជាញឹកញយ គេតែងឮនារីជាច្រើន ដែលត្រូវខូចចិត្តដោយសារស្នេហា តែងស្រែកឡូងៗថា ខ្លួនជាភេទទន់ខ្សោយម្លោះហើយទើបចាញ់បោកគេដូច្នោះ។ ចុះករណីបុរសជាច្រើនខូចចិត្តដោយសារស្រីៗវិញ តើបានអ្នកណារកខុសត្រូវឲ្យ?នៅតៀមស្រាប្រជុំក្រុមបុរសខូចចិត្ត Sabayបានទទួលយោបល់៥បែបខុសៗគ្នាសម្រាប់ឲ្យអ្នកក្រោយរៀនមើលថា តើព្រានបុរសមានសញ្ញាបែបណាខ្លះ។

ស្រីៗឧស្សាហ៍ញញឹមញញែម អៀនអន់ តែតែងខ្លួនCuteទាន់សម័យ លេងFace bookច្រើន ដូរឈ្មោះមិន ប្រើឈ្មោះពិត កុនរឿង ថ្មីមួយណាចេញភ្លាមដឹងភ្លែត ពាក់កាសស្ដាប់ចម្រៀងមិនរើសកន្លែង លេងកាបូបពណ៌ស្រស់ ស្បែកជើងកែងគេខ្ពស់ហួសខ្ញុំទៀត។ពីដំបូងស្មានថាគេលេងខ្លួន ធម្មតា ដឹងអី គេមានសង្សារច្រើនក្នុងពេលតែមួយ។ទម្រាំដឹងបាន ខ្ញុំហួសចិត្តខ្លួនឯង។
បទពិសោធន៍ពី យុវជន ហួត និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង
ស្គាល់គ្នាភ្លាមគេទារទៅ ហូបបាយ ទៅដើរកម្សាន្តស្ងាត់ៗតែ២នាក់។គេ ធ្វើដូចស្រលាញ់ខ្ញុំមែនទែន តែពេលនិយាយពីរឿងរៀបការ គេថាប៉ា ម៉ាក់គេមិន ងាយទទួលស្គាល់ខ្ញុំទេ។តាមពិតគេមានសង្សារច្រើន គេមានសង្សារម្នាក់ជាកូនអ្នកមាន ដល់បែកគ្នាគេភ្នាល់គ្នាថា អ្នកណារកបានសង្សារមុន ហើយរកបានច្រើនជាង។ពេលក្រោយមកពួកម៉ាកគេជាអ្នកនិយាយប្រាប់ ខ្ញុំពីរឿងនេះ ដល់ខ្ញុំសួរគេ គេសារភាពថាមែន។ទម្រាំបែកគេបានខ្ញុំឈឺចាប់ខ្លាំងណាស់។គេដូចជាប្រុសហើយខ្ញុំដូចជាស្រី។
បទពិសោធន៍ពីណារ៉ា និស្សិតឆ្នាំទីបីសាកលវិទ្យាល័យន័រតុន
នាងមាន ក្រសែភ្នែកស្រទន់ហើយសម្លាប់ចិត្តប្រុសៗដោយភ្នែករបស់នាង។ នាងអៀនអន់មិនព្រមឆ្លងឆ្លើយ កណ្តាល ចំណោមទេ តែពេលខ្ញុំSMSទៅ នាងតមកវិញរហូត។នាងមិនសូវមានមិត្តស្រីសោះ តែសម្បូរមិត្តភ័ក្ដិប្រុសៗ។ចូលចិត្តធ្វើមុខគួរអោយអាណិត ប៉ុន្តែតាមពិតនាងធ្វើពុតអោយខ្ញុំជឿថានាងមិនដែលមានសង្សារ ក្រោយមកបានខ្ញុំដឹងថានាងជាសង្សារមុនរបស់ពួកម៉ាកខ្ញុំ។
បទពិសោធន៍ពី ហៀង អាជីវករសម្ភារៈកីឡាហាងគី ហេង
នាងពូកែណាស់រឿង ជូនវត្ថុអនុស្សាវរីយ៍ សរសេរពាក្យពេចន៍ស្នេហា។ម្តងៗអោយតែញញឹមទឹកមុខដូចតួរឿងរ៉ូមែនទិករហូត។ចូលចិត្ត ចម្រៀងមនោសញ្ចេតនា មើលកុនអានរឿង ប្រលោមលោក ប៉ុន្តែ នាងដើរលេងច្រើន មិនសូវចូលរៀន ហើយនិយាយកុហកច្រើន។និយាយអីបន្តិចធ្វើជាយំ ហើយចោទយើងថាអត់ស្មោះ តាមពិតនាងមានសង្សារច្រើនខ្លួនឯង ហើយពូកែខាងចោទយើងកុំអោយបែកគ្នាទៅនាងខូចឈ្មោះ។
បទពិសោធន៍ពី ទូច បុគ្គលិកធនាគារអេស៊ីលីដា
ពេលស្គាល់គ្នានាងមិនសូវចូលចិត្តនិយាយពីរឿង ផ្ទាល់ខ្លួនដូចជា គោលដៅអនាគត អី ទេ នាងនិយាយតែពីភាពយន្ត ចម្រៀងនិងម៉ូតខោអាវ ទូរស័ព្ទ និងមានពួកម៉ាកដើរលេងស្រីប្រុសច្រើន។ក្រុមនាងរញ៉េរញ៉ៃមានគ្នា ច្រើនណាស់ ពេលខ្លះឈ្លោះគ្នាក៏មាន នាងប្រាប់ថាពួកនាងស្គាល់គ្នានៅសាលាតែតាមពិតក្រោយមកខ្ញុំដឹង ថាពួកគេខ្លះធ្លាប់ជាសង្សារនាង ហើយក្រោយមកបែកគ្នានៅក្នុងក្រុមដដែលតែមានសង្សារ ថ្មីរៀងខ្លួនដូចធម្មតា។ដោយសប្បាយ