ពឹ្រទ្ធសភាកម្ពុជា រៀបចំ ពិធីសូត្រមន្ត ដើម្បីទទួលទេវតា ឆ្នាំថ្មី


ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣នេះ បានរៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរ សិរីសួស្តី ដើម្បី ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧ ដែលនឹងចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
នៅក្នុងពិធីនោះផងដែរ ក៏មានរៀបចំ ពិធីសូត្រមន្ត និងវេប្រគេន តេយ្យទាន ដល់ព្រះសង្ឃ ព្រមទាំងមានការសម្តែង របាំ ជូនពរ និងរបាំត្រុដិ ដើម្បី អបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧ ។

បន្ទាប់ពីធ្វើកិច្ចនមស្ការ ព្រះរតនត្រ័យ រួចមក អនុប្រធានទី២ ព្រឹទ្ធសភា លោក ទេព ងន ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ ព្រឹទ្ធសភា ទាំងអស់ បានអញ្ជើញវេរប្រគេនចង្ហាន់ ទ័យវត្ថុ និងបវរណាចតុបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទិ្ទស បួងសួង ដល់វិញ្ញាណក្ខន្ធ បុព្វការីជន និងបងប្អូន របស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។
ក្នុងឱកាស នៃការប្រារព្ធពិធី ដ៏សែនសប្បាយរីករាយនេះ ផងដែរ ក៏មានការសម្តែង នូវរបាំជូនពរ និងរបាំត្រុដិ ដែលសុទ្ធ សឹង ជារបាំប្រពៃណីជាតិ ដ៏រុងរឿង របស់ប្រជាជាតិកម្ពុជា តាំងពីបុរាណកាលមក សម្តែងជូនដើម្បី ប្រសិទ្ធិពរជ័យ បវរ មហាប្រសើរ និងបណ្តេញនូវ ឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ លើករាសីឆ្នាំថ្មី ដល់អនុប្រធានទី២ ព្រឹទ្ធសភា លោក ទេព ងន និងសមាជិក-សមាជិកា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភាទាំង អស់ ហើយទទួលយកមកវិញ នូវអំណរ សាទរ សម្រាប់ឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧ ដែលនឹងឈានជិតចូលមកដល់ នាពេលឆាប់ៗ ខាងមុខនេះ ផងដែរ៕ដើមអម្ពិល
Photo by DAP-News
Photo by DAP-News

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.