កូរ៉េខាងជើង​ឈានចូល "​ស្ថានភាព​សង្គ្រាម​" ជាមួយ​កូរ៉េខាងត្បូង​



កូរ៉េខាងជើង​ឈានចូល "​ស្ថានភាព​សង្គ្រាម​" ជាមួយ​កូរ៉េខាងត្បូង​

នៅ ​ថ្ងៃទី ៣០/៣ កូរ៉េខាងជើង​ប្រកាសថា ប្រទេស​ខ្លួន​កំពុងតែ​ឈានចូល "​ស្ថានភាព​សង្គ្រាម​" នឹង​កូរ៉េខាងត្បូង ។ KCNA ផ្សព្វផ្សាយ​ច្បាស់លាស់​ថា ចាប់តាំងពី​ពេលនេះ​តទៅ ទំនាក់ទំនង​ខាងជើង​-​ខាង​ត្បុ​ង នឹង​ឈានចូល​ស្ថានភាព​សង្គ្រាម ហើយ​គ្រប់​បញ្ហា​ទាំងអស់​ត្រូវបាន​លើកឡើង​រវាង​ខាងជើង និង​ខាងត្បូង ត្រូវបាន​ដោះស្រាយ​តាម​សភាពការណ៍​នេះ ។​
KCNA ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក Kim Jong-un បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ក្រោយ​អង្គប្រជុំ​កណ្តាល​អា​ធ្រា​ត ពី​ផែនការ​វាយលុក​ដែន​គោក​អាមេរិក ព្រោះ​គេ​បាន​វាយតម្លៃថា ខណៈពេល​សង​សឹង​អាមេរិក បាន​ឈានដល់​ហើយ ។​
​រីឯ​ស្នាក់ការ​ព័ត៌មាន Yonhap ថ្ងៃទី​២៩/៣ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កងទ័ព​ប្រទេស​នេះ បាន​ពិនិត្យឃើញ​កំណើន​នៃ​សកម្មភាព​ដឹកជញ្ជូន​ពលទាហាន នា​បណ្តា​គោលដៅ​កាំជ្រួច​រយៈ​ចម្ងាយ​ធ​ម្យ​ម និង​ឆ្ងាយ​របស់​ក្រុង​ព្យុងយ៉ាង ៕​ខ្មែរស្ថាបនា

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.