រុស្ស៊ី ព្រួយបារម្ភ បញ្ហាពង្រឹងកម្លាំង យោធានៅជុំវិញ ឧបទ្វីបកូរ៉េ
ម៉ូស្គូៈ រដ្ឋាភិបាលក្រុងម៉ូស្គូ បានបង្ហាញការព្រួយ
បារម្ភថា ការបង្ហាញឥទ្ធិពលចំពោះសារធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ
អាចជាការបង្កើននូវភាពគ្រោះថា្នក់ ដល់ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។
នេះបើយោងតាម ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov
បានឲ្យដឹងកាលពីថ្ងៃសុក្រ កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣
បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោក Lavrov ថា
លោកមានការព្រួយបារម្ភជាមួយប្រតិកម្មរបស់ក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ ប្រតិកម្ម របស់សហគមន៍អន្តរជាតិ
ចំពោះកូរ៉េខាងជើង។
ជាមួយគ្នានេះដែរលោកបានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី
មានការព្រួយបារម្ភ ចំពោះការបង្កើនសកម្មភាពយោធា នៅជុំវិញឧបទ្វីបកូរ៉េ។
លោកបានបន្តថា ក្នុងស្ថានភាពបែបនេះ អាចពិបាកក្នុងការគ្រប់គ្រង ហើយអាចឈានទៅ
រកស្ថានភាពកាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីការបរទេសរូបនេះ
បានអំពាវនាវកុំឲ្យមានការពង្រឹងកងកម្លាំងយោធា នៅទីនោះ ហើយមិនត្រូវឆក់យក
ឱកាសនេះ ប្រើប្រាស់ធ្វើជាលេសក្នុងការសម្រេចនូវគោលដៅជាភូមិសាស្ត្រនយោបាយ
ដោយប្រើកងកម្លាំងយោ ធាទាំងនេះ ជាមធ្យោបាយឡើយ។
ផ្ទុយទៅវិញ លោកបាននិយាយថា ស្ថិតក្នុងស្ថានភាពបែបនេះ កិច្ចពិភាក្សាប្រាំមួយភាគី គួរតែត្រូវបានចាប់ផ្តើម ឡើងវិញ សាជាថ្មី៕ដើមអម្ពិល