អាហារ​បែប​ណា​ល្អ​​ចំពោះ​​ខួរក្បាល?

អាហារ​បែប​ណា​ល្អ​​ចំពោះ​​ខួរក្បាល? 

​ ​ខួរក្បាល ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ​សុខភាព​ខួរក្បាល​ល្អ​​អាច​ឲ្យ​អ្នក​គិត​គ្រប់​កិច្ចការ​បាន​រហ័ស ​​និង​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន។ ​​​ដូច្នេះ​ការ​ថែ​រក្សា​សុខភាព ខួរក្បាល​ជា​រឿង​ដែល​ចាំបាច់​ត្រូវ​យល់​ដឹង។ ​ផ្នែក​មួយ​នៃ​ការ​រក្សា​សុខភាព​ខួរក្បាល​គឺ​ ការ​ជ្រើសរើស​អាហារ។ ​​
អីចឹង ​ តើ​អាហារ​ប្រភេទ​ណា​ខ្លះ​​ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល?​ ​ខាង​ក្រោម​​នេះ​ជាអាហារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​អ្នក​ជំនាញ។
ត្រី
​ ត្រី​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ខួរក្បាល ​ព្រោះ​វា​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន ​និង​សារធាតុ​​អាស៊ីដ​អូមេហ្គា​ 3។ ​ទន្ទឹម​នឹង​គ្នានេះ​ អ្នក​ក៏​ត្រូវ​​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ត្រី​មក​ទទួល​ទាន​ ដែរ។ ​​ត្រូវ​ជ្រើសរើស​ប្រភេទ​ត្រី​ដែល​មិន​សូវ​មាន​ជាតិ​បារត ​ព្រោះ​ជាតិ​បារត​​ប្រឆាំង​នឹង​ជាតិ​អូមេហ្គា​ដ៏​ល្អ​សម្រាប់​រាងកាយ។ ​​​ត្រី​ដ៏​ល្អ​សម្រាប់​ទទួល​ទាន​មាន​ដូចជា​ ត្រីសូម៉ុង​ ​ត្រី​អណ្ដែង​ ​ត្រី​អណ្ដាតឆ្កែ ​និង​ត្រី​រៀល​ជាដើម។
បន្លែ​
បន្លែ​បៃតង​ មួយ​ចំនួន​ដែល​ល្អ​ចំពោះ​ខួរក្បាល​មាន​ ​ខាត់ណា​ខៀវ (Broccoli) ​ស្ពៃ​ខៀវ​ ​ម្ទេស​ ​ផ្សិត ​ការ៉ុត និង​​ស្ពៃក្ដោប​​សុទ្ធ​តែ​ជា​បន្លែ​ដែល​ល្អ​ចំពោះ​ខួរក្បាល។
​​ផ្លែឈើ
​ផ្លែ​​ប៊ឺ​ សម្បូរ​ទៅ​ដោយ​ Monounsaturated Fats ​​ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល។ ​​វិធី​ជ្រើសរើស​ផ្លែឈើ​គឺ​ត្រូវ​ជ្រើសរើស​ផ្លែឈើ​ណា​ដែល​មាន​សម្បុរ​ស្រស់​ ល្អ។ ​​​ផ្លែ​ប៊ែរី​ ក៏​ជា​ផ្លែឈើ​ជួយ​ជំរុញ​ថាមពល​ខួរ​ក្បាល​ដែរ។
សូកូឡា​ខ្មៅ
​ សូកូឡា​សម្បូរ​ទៅ​ដោយ​ជាតិ Flavonoids។ ​ជាតិ​ Flavonoids ​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​​កាន់​សរសៃ​ឈាម​ខួរក្បាល​​​ ដូច្នេះ​វា​អាច​ជួយ​បង្កើន​សមត្ថភាព​ការ​គិត​របស់​អ្នក។ ​​បើ​ទោះ​ជា​សូកូឡា​ល្អ​សម្រាប់​ខួរ​ក្បាល​ក៏​ដោយ​ក៏​ការ​ទទួល​សូកូឡា​គួរ​ ធ្វើ​ឡើង​ឲ្យ​បាន​សមស្រប​ មិន​ច្រើន​ហួសហេតុ​ដែល​នាំ​ទៅ​រក​បញ្ហា​សុខភាព​ផ្សេង​ទៀត។
សណ្ដែក​សៀង
​​សណ្ដែក​សៀង​ផ្ទុក​ទៅ​ដោយ​សារធាតុ​ Choline, lecithin ​និង​ isoflavones ​ដែល​ជួយ​ជំរុញ​ខួរក្បាល ​និង​កាត់​បន្ថយ​ភាព​ភ្លេចភ្លាំង។
ដឹង​​​ពី​អាហារ​ខាង​លើ​ហើយ ​កុំ​ភ្លេច​បញ្ចូល​​ប្រភេទ​អាហារ​ទាំង​នោះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ណា!...។សប្បាយ

Post a Comment

1 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.