យុទ្ធនា​ការ​ទប់​ស្កាត់​”​គ្រឿង​ស្រវឹង​និង​ការ​ផ្សាយពាណិជ្ជកម្ម​”

យុទ្ធនា​ការ​ទប់​ស្កាត់​”​គ្រឿង​ស្រវឹង​និង​ការ​ផ្សាយពាណិជ្ជកម្ម​”

kkn-s15a





បាត់ដំបង​៖ គ្រឿង​ស្រវឹង​គឺជា​មូល​ហេតុ​ចម្បង​ទី​២​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មានអ្នក​ស្លាប់​ជាង​១៩០០ និង​មាន​អ្នក​របួស​៥៨០០​នាក់ និង​ខាត​បង់​ថវិកា​អស់​ជាង​៣១០​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​កម្ពុជា​នេះ​បើ​តាម​របាយការណ៍​អង្គការ​ជន​ពិការអន្តរ​ជាតិ​ឆ្នាំ​២០១១​។​
​            ទោះ​បី​មាន​សារាចរ​ណែ​នាំ​នៅ ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១១ មិន​ឲ្យ​ផ្សព្វផ្សាយ​ស្តីពី​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ទូរទស្សន៍​វិទ្យុ​។​ល​។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្តី​ប៉ុន្តែ​នៅតែ​កើត​មាន​ដដែល​មិន​មានការ​ហាម​ឃាត់នៅ​ឡើយ​។​
នៅ​ព្រឹក​មិញ​នេះ​ថ្ងៃទី​០១ ខែ​មករា​ ឆ្នាំ​២០១៣ ម​ជ្ឃ​មណ្ឌល​ភី​ឌី​ភី​(PDP​Center)​ និង​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​ដោយ​មានការ​ចូល​រួម​ពី​អាជ្ញាធរ​ក្រុង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​សិ​ស្សានិ​សិស្ស​ជាង​២០០​នាក់ បាន​លើក​បដា​ក្រោម​ប្រធាន​បទ​ ស្តីពី ”​គ្រឿង​ស្រវឹង​និង​ការផ្សាយពាណិជ្ជកម្ម​” បាន​ហែរ​ជា​ក្បួន​ដើរ​ជុំវិញ​ដងផ្លូវ​នានា​ក្នុង​ក្រុង​បាត់ដំបង​ដើម្បី​ ផ្សព្វផ្សាយ​។​
​           លោ​ក​ ឡាច ​ម៉ាន់ ​អភិបាលរងក្រុង​បាត់ដំបង​ជា​គណៈអធិបតី​បាន​ឲ្យ​ដឹង​ថា លោក​មាន​ឆន្ទៈ​មោះមុត​គាំទ្រ​គោល​នយោបាយ ​ស្ដី​ពី​គ្រឿង​ស្រវឹង ជា​ពិសេស​ការ​រិត​ត្បិត​ការ​ផ្សាយពាណិជ្ជកម្ម​អាយុ នៃ​ការ​ប្រើ​ប្រាស់ទី​កន្លែងចែក​ចាយពេល​វេលា​និង​ការ​តំ​ឡើង​ពន្ធ​ឲ្យ​ខ្ពស់​។ ហើយ​យុទ្ធនា​ការថ្ងៃ​នេះ គឺ​ពិត​ជា​មានសារៈ​សំខាន់ក្នុង​ការកាត់​បន្ថយការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​
​           លោក ម៉ៃ កុសល មន្ត្រី​មជ្ឈមណ្ឌល​ភី​ឌី​ភី​អ្នក​អនុវត្តន៍​គោលនយោបាយ​គ្រឿង​ស្រវឹង​ថ្លែង​ថា យុវជន​ដែល​មាន​អាយុ​១០​ទៅ​២៤​ឆ្នាំ​ប្រមាណ​៩០.% ​និង​ស្ត្រី​ចំនួន​៧០%​ បាន​ប្រឡូក​ខ្លួន​ទៅ​ក្នុងការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​។ លោក​បន្ត​ថា​ ស្ត្រី ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​ក្រោយ​ពី​គាត់​ឈប់​ផឹក​ស្រា​គាត់​មាន​ជីវភាព​ធូរ ​ធារ​មាន​ប្រាក់​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ច្រើន​ក្នុង​ផ្ទះ​របស់​គាត់​។​
​           ​លោក​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​មកពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​១៣% ​ដែល​មានអ្នក​ស្លាប់ភាគ​ច្រើន​អាយុ​ចន្លោះ​ពី​២០​ទៅ​៣៩​ឆ្នាំមាន​៧៥% ​បើ​ប្រៀប​ធៀប​កើន​១៦%​ក្នុង​ឆ្នាំ​២០១០​។​
​           លោក​បន្តទៀត​ថា​ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ ការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មិន​ទាន់​ទូលំទូលាយ​និង​ការ​អនុវត្តន៍​ច្បាប់​មាន​ស្រាប់​ខ្វះ​ចន្លោះ​ក្រុមហ៊ុន ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ចំពោះ​សក្តានុពល​របស់​ខ្លួនកាន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​។ ក្រុមហ៊ុន​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់​ទាញអ្នក​ប្រើ​ប្រាស់ ​តាម​រយៈការ​ផ្តល់​រង្វាន់​(​ឡាន​លុយ​មាស​ទូរទស្សន៍​...) ការ​ប្រើ​ស្រី​ស្អាត ប្រុស​ស្អាត ដើម្បី​ផ្សព្វផ្សាយ​និង​ប្រើ​សារ​បំភ័ន្ត​ពី​ការ​ពិតដូច​ជាផឹក​ស្រាកែ​រោគ​ ផឹក​ស្រា​បង្កើន​ចំណងមិត្តភាព ផឹកស្រា​មាន​កម្លាំង​ម៉ាំ​មួន ​ជា​ដើម​ហើយ​ពួក​គេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ពី​ផលិតផល​របស់​គេ​ដោយ​មិន​ខ្វល់​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ​និង​សុខុមាលភាព​សង្គម គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​ចំណេញ​ប៉ុណ្ណោះ​។​
​          លោក ណ​យ សូ​ភី នាយ​ផ្នែក​ការិយាល័យ​ចរាចរ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ខេត្ត​បាត់ដំបង​ឆ្នាំ​២០១២​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៣៧១​លើក ថយ​ចុះ​២៥​លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១១​ស្លាប់​១១៦​នាក់ ​របួស​ធ្ងន់​ស្រាល​៦៥៧​នាក់​មូល​ហេតុ​ស្រវឹង​៤៩​លើក​។​
លោក​បន្ត​ថា​ សុំ​ឲ្យ​ការផ្សាយ​ពា​ណិ​ជ្ចក​ម្មរ​បស់​ក្រុមហ៊ុន​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ កុំ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯងខ្លាំង​ពេក​គិតពី​គ្រោះថ្នាក់​ផង ហើយ​សមាជិក​ថ្មី​នោះ​គ្មាន​ន​ណា​ក្រៅ​ពីក្រុម​យុវជន​ជំនាន់​ក្រោយ​ទេ​។​
​          លោក​ មុំ​ គង់ ​នាយក​ប្រតិ​ប​តិ្ត​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ថ្លែង​ថា គ្រឿង​ស្រវឹង​មិន​ត្រិ​ម​តែ​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដើម​ហេតុ​នៃ​ជំងឺ​បញ្ហា​សង្គម​និង​អំពើ​ហឹ​ង្សា​។ លោក​បន្ត​ថា យុទ្ធនាការ​ស្តីពី​គ្រឿង​ស្រវឹង និង​ធ្វើ​ជារៀង​រាល់​ឆ្នាំ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ឥទ្ធិពល​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទៅ​លើការ​បើកបរ​និង​សំណូមពរ​ឲ្យ​មាន​ច្បាប់ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់​រហ័ស​៕
ណា​រី​ន​
kkn-s15
kkn-s16
kkn-s17
kkn-s18

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.