មន្រ្តីក្រសួងបរិស្ថាន បើករថយន្តទាំង ស្រវឹង បុកដើមក្ងោក និងជ្រុលទៅបុក ក្រុមហ៊ុនផលិត ទ្វារសុវត្ថិភាព អប្សារាសាខាទី១ ទាំងកណ្តាលយប់

មន្រ្តីក្រសួងបរិស្ថាន បើករថយន្តទាំង ស្រវឹង បុកដើមក្ងោក និងជ្រុលទៅបុក ក្រុមហ៊ុនផលិត ទ្វារសុវត្ថិភាព អប្សារាសាខាទី១ ទាំងកណ្តាលយប់


ភ្នំពេញ៖ ស្រ្តីម្នាក់ជាមន្រ្តី ក្រសួងបរិស្ថាន បានបើករថយន្ត ទាំងស្រវឹងទៅបុក ដើមក្ងោក រួចហើយក៏ជ្រុល បុកចូលក្រុមហ៊ុន ផលិត ទ្វារសុវត្ថិភាព អប្សារាសាខាទី១ កាលពីវេលាម៉ោង ០២និង៥០នាទី ត្រង់ចំណុចផ្ទះលេខ៧D,៨D ក្រុមហ៊ុនផលិត ទ្វារសុវត្ថិភាព អប្សារាសាខាទី១ លើមហាវិថីសហព័ន្ធរុស្សី  ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។
មន្រ្តីនគរបាល ចរាចរណ៍ ជើងគោក បានថ្លែងឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ មានរថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6335 បានធ្វើដំណើរតាមបណ្តោយ មហាវិថី សហព័ន្ធរុស្សី ពីទិសខាងកើត មកលិច ចេញពីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ  ក៏ជ្រុលចង្កូតទៅបុក ដើមក្ងោក០១ដើម និងជ្រុលទៅបុកផ្ទះ លេខ៧D,៨D ក្រុមហ៊ុន ផលិតទ្វារ សុវត្ថិភាព អប្សារាសាខាទី១ ធ្លាយចូលក្នុងផ្ទះទើបទៅ មុខលែងរួច។
មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា អ្នកបើករថយន្ត មានឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ២៤ ឆ្នាំ មុខរបរមន្រ្តី ក្រសួងបរិស្ថាន មានទីលំនៅ ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ  ។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យបាក់ ដើមក្ងោក០១ដើម-បាក់ទ្វាររមូរ ចំនួន០១,ប្រេះសរសរផ្ទះ០១ដើម និងខូចខាត សម្ភារៈក្នុង ផ្ទះមួយចំនួន រីឯរថយន្តខូចខាត ធ្ងន់០១គ្រឿង។
ក្រោយកើតហេតុ រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាម ផ្លូវច្បាប់។ មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា អ្នកបើក រថយន្តរូបនេះ មានជាតិអាល់កុល ចំនួន០,៨២ មីលីក្រាម ក្នុងមួយលីត្រខ្យល់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.