វិធី​ងាយៗ​​ដែល​ធ្វើ​ឲ្យ​កូន​លោក​អ្នក​មាន​ភាព​វ័យ​ឆ្លាត​




     ជា​ធម្ម​តា​ ឪ​ពុ​ក​ម្តាយ​​គ្រប់​​រូប​តែង​តែ​​ប្រា​ថ្នា​ ចង់​ឲ្យ​កូន​ជា​ទី​ស្រ​ឡាញ់​របស់​ខ្លួ​ន​​ក្លាយ​​ជា​មនុស្ស​ល្អ វៃ​​ឆ្លាត​ ​ពូកែ អាច​​ពឹ​ង​ពាក់​ខ្លួន​ឯង​បាន​ក្នុង​សង្គម ​និង​ប្រា​ថ្នា​ចង់​ឃើញ​អ​នា​គត​ដ៏​ស្រស់​បំព្រង​របស់​កូន​ៗ​ ។ ​ដូច្នេះ ការ​ចិញ្ចឹម​បី​បាច់​ថែ​រ​ក្សា​​បុត្រ​ធី​តា សុទ្ធ​តែ​មានស​​ភាព​ខុស​ៗ​គ្នា​ ប៉ុន្តែ​​នេះ​គឺ​គ្រាន់​តែ​ចំណុច​ខ្លះ​ៗ ដែល​អាច​ជួយ​ព​ង្រឹង​ស្មា​រ​តី​ក្នុង​ការ​ថែ​រ​ក្សា​បុត្រ​ធី​តា​របស់​លោក​ អ្នក​​តែ​ប៉ុ​ណ្ណោះ ​ដូច​ជា​ ​៖
       ១. ធ្វើ​ឲ្យ​ទា​រក​មាន​ការ​ភ្ញាក់​ផ្អើល​ ៖
ពេ​ល​ខ្លះ​ភាព​រីក​រាយ​របស់​ទា​រក​អាច​​កើត​ឡើង​ដោយ​យើង​គ្រាន់តែ​យក​ដៃ​ បក់​នៅ​លើ​ផ្ទៃ​មុខ​ ដៃ​ ឬ ពោះ​ ពេល​នោះ​​ទា​រក​នឹង​មាន​អា​រម្មណ៍​ថាមាន​ខ្យល់​ប៉ះ​ពោះ​ខ្លួន​របស់​គេ​ ។ រំពេច​នោះ​គេនឹង​មាន​ប្រ​តិ​កម្ម​ឆ្លើយ​តប​មក​វិញ​ដោយ​សារ​ការ​ព្រិច​ភ្នែក​ ឬ​ការ​សើច ។
        ២.​បង្រៀន​ទា​រក​ឲ្យ​ចេះ​ចំណាំ ៖
អ្នក​ម្តាយ​អាច​បង្រៀន​កូន​​ដោយ​​ការ​កាន់​រូប​ភាព​ ដែ​ល​មាន​លក្ខ​ណៈ​ស្រ​ដៀង​គ្នា ខុស​ត្រង់​ៗ​ ឬ​ ៣ ចំណុច​​ ប៉ុ​ណ្ណោះ​​ ព្រោះ​វិ​ធី​នេះ​នឹង​​ធ្វើ​ឲ្យ​ក្មេង​តូច​ឆាប់​ចំណាំ​ ។
       ៣.​ច្រៀង​ឲ្យ​ក្មេ​ងស្តាប់​ ៖
ច្រៀង​ចម្រៀង​ ឬ​ សូត្រ​កំណាព្យ​ផ្សេង​ៗ​ឲ្យ​ក្មេង​ស្តាប់ ។
        ៤.បង្រៀន​ទា​រក​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ ៖
ទម្រេត​ខ្លួន​ក្មេង​តូច​នៅ​លើ​ក្តារ​ ឬ​ក៏​លើ​ឥ​ដ្ឋ​ ហើយ​អនុ​ញ្ញាតិ​ឲ្យ​គេ​ធ្វើ​ការ​វារ​កាត់​ចុះ​ឡើង​ដោយ​ខ្លួន​ឯង​ ។ វិ​ធី​នេះ​នឹង​ជួយ​ឲ្យ​គេ​មាន​​ល​ទ្ធ​ភាព​រក​វិ​ធី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ​តាម​ដែល​គេ​អាច​​ធ្វើ​ទៅ​បាន ។
        ៥.​ប្រាប់​ទា​រក​ពី​មូល​ហេតុ​យ៉ា​ង​មាន​ប្រ​សិទិ្ធ​ភាព​
កូន​តូច​ស្ទើរ​តែ​ទាំង​អស់​ភ័យ​ខ្លាច​ភាព​ង​ងឹត​ជា​ទី​បំផុត​ ដូច្នេះ​រាល់​ពេល​ដែល​ត្រូវ​ការ​​បិទ​ភ្លើង​ អ្នក​គួរ​តែ​ពន្យល់​ប្រាប់​មូល​ហេតុ​នេះ​ឲ្យ​គេ​បាន​ដឹង​ផង ។
       ៦.​បង្រៀន​កូន​ឲ្យ​ចេះ​សន្សំ​លុយ​ ៖
នៅ​ពេ​ល​កូ​​ន​តូច​មាន​អា​យុ​អាច​ស្គាល់​លុយ​ អ្នក​ជា​ឪ​ពុក​ម្តាយ​គួរ​តែ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​សន្សំលុយ​ ដោយ​អ្នក​​ធ្វើ​ឲ្យ​កូន​មើល​មុន​ដោយ​ការ​ដាក់​លុយ​ចូល​ក្នុង​ប្រ​អប់ (​កូន​ជូ្រក​) ជា​ប្រ​ចាំ​ឲ្យ​គេ​មើ​ល​ ពេ​ល​នោះ​កូន​តូច​នឹង​​រៀ​ន​ពី​អ្វី​​ ដែល​បានឃើញ​ជា​រៀង​រាល់​ថ្ងៃ​ជាក់​ជា​មិន​ខានឡើយ​ ។
        ៧.​ការ​បង្កើត​ជា​អាល់​ប៊ុម​រូប​ថត​គ្រួសារ​ ៖
ការ​បង្កើត​ជា​អាល់​ប៊ុម​រូប​ថត​គ្រួ​សារ​ ក៏​អាច​ចាត់​ទុក​ជា​រឿង​សំខាន់​មួយ​ផង​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កូន​លោក​អ្នក​ឆាប់​មាន​ការ​ចងចាំ​ និង​ ស្គាល់​នូវ​សមា​ជិក​គ្រួសា​រ ឬ​ សាច់​ញ្ញាតិ​ ដែ​ល​នៅ​ជិត​​ឆ្ងាយ​ថែម​ទៀត​ផង ៕ ដោយ ldj-news

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.