កូរ៉េខាងជើង​​​អាច​​​បាញ់​​​មីស៊ីល​​នុយក្លេអ៊ែរ​​​ថ្ងៃ​​​នេះ


កូរ៉េខាងជើង​​​អាច​​​បាញ់​​​មីស៊ីល​​នុយក្លេអ៊ែរ​​​ថ្ងៃ​​​នេះ 

ប្រព័ន្ធ ​មីស៊ីល​នុយក្លេអ៊ែរ​កូរ៉េខាងជើង ​​​បាន​បែរ​កាណុង​ត្រៀម​រួចរាល់​នឹង​បាញ់ ខណៈ​ដែល​កូរ៉េខាងត្បូង​បាន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​នេះ ស្របពេល​ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន ព្រមាន​ថា ឧបទ្វីប​កូរ៉េ​អាច​នឹង​គ្រប់គ្រង​លែងបាន។
អាមេរិក និង​កូរ៉េខាងត្បូង ជឿ​ថា កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​មីស៊ីល​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប ដែល​មាន​រយៈ​ចម្ងាយ ៣០០០ គីឡូម៉ែត្រ គ្រប់​ពេល​វេលា​ទាំង​អស់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ បន្ទាប់​ពី​ព័ត៌មាន​ចារកម្ម​ចុងក្រោយ​បង្ហាញ​ថា កូរ៉េខាងជើង​បាន​រៀប​ចំ​បាញ់​មីស៊ីល​រួច​រាល់ហើយ។

គ្រាប់រ៉ុក្កែត​កូរ៉េខាងជើងសាកល្បងនាពេលកន្លងមក
ចំណែក ​ព្រំដែន​រួម​រវាង​កូរ៉េខាងជើង និង​ចិន​វិញ ត្រូវ​បិទ​មិន​ឲ្យ​ក្រុម​ភ្ញៀវទេសចរ​ចូល​នោះ​ទេ ដោយសារ​តែ​ឧបទ្វីប​កូរ៉េ​ជិត​កើត​មាន​សង្គ្រាម​នុយក្លេអ៊ែរ​។
ងាកមក​មើល​ជប៉ុន​វិញ ក៏​ត្រៀម​រួចរាល់ផង​ដែរ​ចំពោះ​ខែល​ការពារ​មីស៊ីល Patriot របស់​ខ្លួន និង​បានព្រលយ​សម្ដី​ថា នឹង​បាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េខាងជើង បើ​សិន​មីស៊ីល​នោះ​បាញ់​ចូល​ក្នុង​ដែនដី​ខ្លួន។ប្រភពពី សប្បាយ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.