ឪឡឹក​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា?

ឪឡឹក​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា? 

សម្រាប់ ​រដូវ​ក្តៅ​​ដែល​មាន​អាកាសធាតុ​ក្ដៅខ្លាំង​បែប​នេះ​ ឪឡឹក​ជា​អាហារ​ដ៏​ល្អ​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​​ព្រោះ​វា​មាន ​​រសជាតិ​ផ្អែម​ត្រជាក់ ​និង​​សម្បូរ​ទៅ​ដោយ​​ជាតិ​ទឹក​។ ​​សម្រាប់​បច្ចុប្បន្ន អ្នក​​​អាច​រក​ទិញ​​ឪឡឹក​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ និង​គ្រប់​រដូវកាល​។ ប៉ុន្តែ​រដូវ​ដែល​​ឪឡឹក​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​គេ ​គឺរដូវក្តៅ​នេះឯង។ ទន្ទឹម​នឹង​រសជាតិ​ដ៏​ផ្អែម​ត្រជាក់ ​និង​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុងរាងកាយ​ហើយ ​តើ​មាន​ដឹង​អត់​ថា ​វា​មាន​អត្ថប្រយោជន៍​​អ្វី​ផ្សេង​ទៀត​សម្រាប់​សុខភាព? ​​អញ្ចឹង​  សូម​មើល​អត្ថប្រយោជន៍​របស់​ឪឡឹក​​​ពី ១ ដល់​ ១០ ​ដូច​ខាងក្រោម​ថា​មាន​អ្វី​ខ្លះ៖
១- ឪឡឹក​មាន​ផ្ទុក​នូវ​សារជាតិ​សំខាន់​សម្រាប់​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ធម្មជាតិ។

២- ជាតិ​វី​តាមីន A និង​វីតាមីន​C នៅក្នុង​ផ្លែ​ឪឡឹក​ជួយ​ដល់​​ការ​រីក​លូតលាស់​នៃ​ស្បែក​និង​រាងកាយ ដោយសារ​មាន​បណ្តុំ​នៃ​ជាតិ​ បេតា​ខារ៉ូ​ទីន។

៣- សាច់​ពណ៌​ក្រហម​របស់​ឪឡឹក​​ជា​ប្រភព​នៃ​សារជាតិ​ លីកូពីន ដែល​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ធ្វើ​ចលនា​ពេញ​រាងកាយ​ រារាំង​រ៉ាឌីកាល់​សេរី។ ជាតិ​លីកូពីន​នេះ​បាន​ធ្វើ​ឲ្យ​ផ្លែឈើ​មាន​ពណ៌​ក្រហម​ស្រស់ ដែល​យើង​អាច​រក​ឃើញ​មាននៅ​ក្នុង​ផ្លែឪឡឹក​ និង​អាច​ជួយ​កាត់​បន្ធយ​ការ​ប្រឈម​នឹងជំងឺ​មហារីក​ក្នុង​ក្រពេញ​ប្រ៉ូ​ ស្តាត។

៤- វាជា​ការ​ពិត​ដ៏​អសា្ចរ្យ​មួយ​ដែល​ថា មាន​តែ​ផ្លែ​ឪឡឹក​ប៉ុណ្ណោះ ដែល​ផ្ទុក​នូវ​បណ្តុំ​សារជាតិ​​លីកូពីន​ច្រើន​ជាង​បន្លែ​ ផ្លែ​ឈើ​ស្រស់ដទៃ​ទៀត។

៥- ផ្លែ​ឪឡឹក​ជា​ផ្លែឈើ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សូដ្យូម​និង​ប៉ូតាស្យូម ដែល​មនុស្ស​យើង​បាត់​បង់​តាម​រយៈការ​បែក​ញើស។

៦- លើស​ពី​វីតាមីន​ទាំងពីរ​ប្រភេទ​ខាងលើ​ នៅ​មាន​វីតាមីន​B ​ផង​ដែរ​ក្នុង​ផ្លែ​ឪឡឹក ដែល​ជា​ប្រភព​នៃ​ថាមពល​សម្រាប់រាងកាយ​ ដូចជា​ វីតាមីន​B6 , B1 និង​ជាតិ​ម៉ាញេស្យូម។ អ្នក​មាន​ដឹង​ទេ​ថា​ នៅ​ក្នុង​ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ជាង​៩០% និង​មាន​កាល់ឡូរី​ដែល​មាន​ប្រយោជន៍ច្រើន​ជាង​ផ្លែឈើ​ផ្សេង​ទៀត។

៧- នៅ​ពេល​ដែល​អ្នក​ដាក់​ឪឡឹក​មួយ​ម៉ាត់​ទៅ​ក្នុង​មាត់​ អ្នក​នឹង​មាន​អារម្មណ៍​ផ្អែម​ត្រជាក់​ ដោយសារ​មាន amino acid ដែល​រាង​កាយ​របស់​យើង​ប្រើប្រាស់​ដើម្បី​បំលែង​ amino acid​ ផ្សេងទៀត និង arginine​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បណ្តេញ​សារជាតិ​អាម៉ូញាក់​ចេញ​ពី​ក្នុង​ រាងកាយ។

៨- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​កាត់​បន្ថយមេរោគ​ហឺត។ វា​ក៏​ជួយ​កាត់​បន្ថយបញ្ហា​មហារីក​ពោះវៀន​ធំ​ ជំងឺ​ហឺត​ ជំងឺ​បេះ​ដូង ជំងឺ​សន្លាក់​ឆ្អឹង និង​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ទៀត​ផង។

​​​​​៩- សារជាតិ​ប៉ូតាស្យូម និង​ម៉ាញេ​ស្យូម​ដែល​មាន​ក្នុង​ផ្លែ​ឪឡឹក ជួយ​ឲ្យ​រាងកាយមនុស្ស​យើង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

១០- ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែ​ល​មិន​បណ្តាល​ឲ្យ​ធាត់​ ហើយ​ជួយដល់​ការ​បង្កើន​ថាមពល​សម្រាប់​សុខភាព​ទៀតផង។​
ឥលូវ ​អ្នក​បានដឹង​ពី​ផល​ប្រយោជន៍​របស់​ឪឡឹក​ចំពោះ​សុខភាព​​ហើយ​ អញ្ចឹង​កុំ​ភ្លេច​ញ៉ាំ​ឪឡឹក​ឲ្យ​បាន​ច្រើនណា ព្រោះ​បច្ចុប្បន្ន​នេះអាកាសធាតុ​ក្តៅ​ណាស់ និង​ដើម្បី​បង្កើន​ថាមពល​សម្រាប់​សុខភាព​របស់​យើង​ផង​៕សប្បាយ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.