វិះ​បាត់បង់​គ្រាប់​ភ្នែក​ម្ខាង​​ដោយសារ​កែវដាក់​ក្នុង​ភ្នែក​

វិះ​បាត់បង់​គ្រាប់​ភ្នែក​ម្ខាង​​ដោយសារ​កែវដាក់​ក្នុង​ភ្នែក​ 

យុវវ័យ ​បច្ចុប្បន្ន​​​និយម​ពាក់​កែវ​ដាក់​ក្នុង​ភ្នែក (Lens) ដែល​មាន​ពណ៌​ប្លែកៗ ​​សម្រាប់​​ទាក់​ទាញ​​​អ្នក​ដទៃ។ ប៉ុន្តែ​អ្នក​មាន​ដឹង​ពី​គុណ​វិបត្តិ​នៃ​កែវ​ដាក់​ក្នុង​ភ្នែក​​នោះ​ដែរ​ ឬ​ទេ?​ នារី​អាយុ​១៨​ឆ្នាំ​ម្នាក់​​ ស្ទើរ​តែ​ខ្វាក់​ភ្នែក​ខាង​ឆ្វេង​របស់​នាង​ដោយ​សារ​តែ​​បាក់តេរី​បាន​ក​កើត​ ​នៅ​ក្នុង​កែវ​ដាក់​ក្នុង​ភ្នែក​ ហើយ​បាន​ស៊ី​​​​​ភ្នែក​ខាង​ឆ្វេង​របស់​នាងស្ទើរ​តែ​ទាំង​ស្រុង។
Ashley Hyde បង្ហាញ​គ្រាប់​ភ្នែក​ខាង​ឆ្វេង​ដែល​ត្រូវ​បាក់តេរី​ក្នុង​កែវ​ដាក់​ភ្នែក​ស៊ី
Ashley Hyde​ បាន​​​ជួប​​បញ្ហា​ក្នុង​ប្រស្រីភ្នែក​របស់​នាង​ ​ក្រោយ​រូប​នាង​​​ប្រើ​ប្រាស់​កែវ​ដាក់​ក្នុង​ភ្នែក​ដោយ​មិន​បាន​ផ្លាស់​ ប្ដូរ​ម្ដង​ណា​​សោះ។ ​ដោយ​​ហេតុ​​នេះ​ ទើប​បណ្ដាល​​ឲ្យ​កើត​មាន​បាក់តេរី​នៅ​លើ​កែវ​ដាក់​ក្នុង​ភ្នែក​នោះ​ ​ហើយ​បាតេរី​ទាំង​នោះ​បាន​​ចូល​ទៅ​ស៊ី​កែវ​ភ្នែក​ខាង​ឆ្វេង​របស់​នាង​តែ​ ម្ដង។ នាង​និយាយ​ថា៖ “ខ្ញុំ​ត្រូវ​ទទួល​ការ​ព្យាបាល​រយៈ​ពេល​រាប់​ខែ ពេល​នេះ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ ហើយ​ភ្នែក​របស់​ខ្ញុំ​ស្ទើរ​តែ​ខ្វាក់​ទៅ​ហើយ”។
លោក ​វេជ្ជ​បណ្ឌិត​ ​Adam Clarin បាន​បញ្ជាក់​ថា​ បាក់តេរី​ប្រភេទ​នេះ​ច្រើន​មាន​នៅ​ក្នុង​ទឹក ​ឬ​ក្នុង​ដី​ ​ហើយ​វា​​ហើរ​មក​ប៉ះ​កែវ​ដាក់​ក្នុង​ភ្នែក​បង្ក​ជា​មេរោគ រហូត​​​ធ្វើ​​ឲ្យ​​អ្នក​ពាក់​មាន​បញ្ហា​ក្នុង​ភ្នែក​ ឬ​ធ្វើឲ្យ​ខ្វាក់​បាន។ លោក​បាន​និយាយ​ថា​ ​អ្នក​ដែល​ចូលចិត្ត​ប្រើ​កែវ​ដាក់​ក្នុង​ភ្នែក​ ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កែវ​ដាក់​ក្នុង​ភ្នែក​របស់​ខ្លួន​ឲ្យ​បាន​ជា​ រៀង​រាល់​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។ គួរ​ចៀសវាង​ការ​ដាក់​កែវ​ក្នុង​ភ្នែក​នោះ​​​លើស​ពី​មួយ​ថ្ងៃ។សប្បាយ
គ្រូពេទ្យ​កំពុង​បន្តក់​ថ្នាំ​ដាក់ភ្នែក​ព្យាបាល​ភ្នែក​ដែល​ត្រូវ​បាក់តេរី​ស៊ី​របស់​ Ashley Hyde

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.