ច្បាប់អន្តរជាតិ ជាដំណោះស្រាយ តែមួយគត់សម្រាប់ បញ្ហាប្រាសាទព្រះវិហារ

ច្បាប់អន្តរជាតិ ជាដំណោះស្រាយ តែមួយគត់សម្រាប់ បញ្ហាប្រាសាទព្រះវិហារ

ក្រុមជ្រុលនិយមថៃ បានជួបជុំគ្នាធ្វើបាតុកម្ម នៅខេត្តស៊ីសាកេត តំបន់ក្បែរព្រំដែន មិនអាចចូលរួមចំណែកក្នុងការ  ដោះស្រាយបញ្ហាជម្លោះប្រាសាទព្រះវិហារ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំឡើយ។ វាមិនត្រឹមតែ មិនមែនជាដំណោះស្រាយមួយដ៏ប្រសើរនោះទេ ផ្ទុយទៅវិញ វាបានជំរុញឲ្យជម្លោះកាន់តែមានភាពធ្ងន់ធ្ងរថែម ទៀត។

ករណីប្រាសាទព្រះវិហារ ជាដំបៅមួយដែលបានកកើតឡើងតាំងពីឆ្នាំ១៩៦២មក បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីថា ប្រាសាទបុរាណមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្មែរ។ ក្នុងពេលនោះ ប្រជាជនថៃ  ជ្រុលនិយមមួយចំនួន បានព្យាយាមបំភ្លៃថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្លួន ខណៈដែលតុលាការអន្តរ ជាតិ ដែលដឹកនាំដោយពួកលោកខាងលិច បានកាត់ក្តីប្រគល់មកកម្ពុជាទៅហើយនោះ។
ក្រុមអ្នកបុរាណវិទូ បានបង្ហាញពីកំហុសរបស់ក្រុមស្នេហាជាតិថៃថា ថៃមានសិទ្ធិក្នុងការប្រកាសថា ប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់ថៃ ហើយតុលាការអន្តរជាតិ ពុំមានយុត្តាធិការករណីជម្លោះនេះឡើយ។
គួរបញ្ជាក់ថា កាលប្រទេសថៃ ស្ថិតនៅក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត វិចាជីវ៉ា ដែលបានប្រកាន់គោលជំហរក្នុងការទាមទារ ប្រាសាទព្រះវិហារ ប្រឆាំងនឹងកម្ពុជា។ ជាមួយគ្នានេះដែរលោកបាន សម្តែងការប្រឆាំងដាច់ខាត ចំពោះការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះដែរ ក្នុងអំឡុងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីថា ប្រាសាទព្រះវិហារសិ្ថតក្នុងដែន ដីរបស់ខែ្មរ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃ បានបង្ហាញការប្រឆាំងតុលាការកាត់ក្តីនេះ គ្រាន់តែជាតុលា ការអន្តរជាតិ ហើយនៅតែបញ្ជាក់ទាំងងងិតងងុលថា តំបន់ប្រាសាទព្រះវិហារស្ថិតក្រោម កម្មសិទ្ធិរបស់ប្រទេសថៃ ទៅវិញ។
ក្នុងពេលនោះដែរ ប្រទេសថៃ ក៏បានប្រគល់ដែនដីចំនួនប្រមាន ២៥០ពាន់ម៉ែត្រការ៉េមកកម្ពុជា ប៉ុន្តែរក្សាសិទ្ធតំបន់ជុំវិញប្រាសាទបុរាណ។ ប្រភព័ត៌មានពី The Nation បានលើកឡើងថា ទស្សៈមួយចំនួន ដែលបានបង្ហាញ ការយល់ឃើញថា សកម្មភាពរបស់ក្រុមស្នេហាជាតិថៃ និងអ្នកពាក់ព័ន្ធនយោបាយមិនអាចនាំទៅ រកដំណោះស្រាយចំពោះបញ្ហាជម្លោះអន្តរជាតិនេះបានឡើយ៕ដើមអម្ពិល
Photo by DAP-NEWS

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.